khmer eng
  • លោកជំទាវ ឃួន ឃុនឌី លោកជំទាវ ចឹក ហេង អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព  លោកព្រិន្ទបាលឯក ឌី សេង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន  លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម លោកជំទាវ ចឹក ហេង សមាជិកក្រុម អមដំណើរដោយលោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ
    នាល្ងាចថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរកងទ័ពកម្ពុជា  លោកព្រិន្ទបាលឯក ឌី សេង 
    អនុសេនាធំលេខ៣ វរសេនាតូច៣៨២ ខេត្តព្រះវិហារ  នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ  ដែលបានពលីក្នុងសមរភូមិមុខ ដោយការប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។
    ក្នុងឱកាសសំណេះសំណាល និងចូលរួមរំលែកទុក្ខ លោកជំទាវអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨  ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើ សួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសពចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។
    ជាមួយគ្នានេះ លោកជំទាវ សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ និងធនធានការពារជាតិ ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមគោរពនូវីរភាព និងការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជា ពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
    ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨  បាននាំយកសម្ភារ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរកងទ័ពទផងដែរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ